គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមាន Septyl ក្នុងសិក្ខាសាលានិស្សិតទន្តសាស្រ្តលើកទី៧

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / សុខភាព / Author : ATH Sokren

ទឹកខ្ពុលមាត់ Septyl របស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលមានការគាំទ្រខ្លាំងពីទន្តពេទ្យកម្ពុជា បានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងសិក្ខាសិលានិស្សិតទន្តសាស្រ្តលើកទី៧ នៃសមាគមនិស្សិតទន្តសាស្រ្តកម្ពុជា អាស៊ីប៉ាស៊ីហ្វិកនៅអូតែលភ្នំពេញ កាលពីថ្ងៃអាទិត្យទី ១៧ ខែឧសភា ឆ្នាំ២០២៦ ដែលមាននិស្សិតទន្តសាស្រ្តចូលរួមជាង១៨០នាក់។

 កញ្ញា តន់ ស្រីមល់ ជា Product Executive នៃនាយកដ្ឋាន Marketing and Export នៃគ្រឹះស្ថានផលិតឱសថប៉េប៉េអឹមដែលបានបញ្ជាក់ថា អ្នកចូលរួមភាគច្រើនបានស្គាល់ទឹកខ្ពុរមាត់សិបទីលទាំងបួនរបស់ប៉េប៉េអឹមមាន Septyl Clear, Septyl Menth, Septyl Red Septyl White រួចមកហើយជាពិសេសទន្តពេទ្យ។

អ្វីដែលពិសេសនៅក្នុងកម្មវិធីនេះ ក្រុមការងារប៉េប៉េអឹមបានផ្តល់ផលិតផល Septyl White (sample)ដែលជាផលិតផលថ្មី របស់សហគ្រាសផលិតឱសថប៉េប៉េអឹមដល់អ្នកចូលរួមយកទៅសាកល្មងប្រើប្រាស់ និងពន្យល់ពីអត្ថប្រយោជន៍នៃទឹកខ្ពុរមាត់និមួយៗបន្ថែមទៀត និងផ្តល់រង្វាន់ (gimmicks) ចំពោះអ្នកដែលបានចូលរួម recommend/rate star នៅលើ Facebook Septyl